Ad Code

Ticker

6/recent/ticker-posts

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥

📣 ឱកាសការងារសរុបជាង ៥៤០០កន្លែង! ជួបផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន ជាង ៣០ នៅក្នុង “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ឆ្នាំ២០២៥ នៅថ្ងៃទី៩-១០ ខែឧសភា ខាងមុខនេះ! ដាក់ពាក្យភ្លាម បានសម្ភាសភ្លាម!

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា នៅអគារអង្គរវត្ត ស្ថិតនៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រោយវត្តទឹកថ្លា។

👉យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីទៅដាក់ពាក្យស្វែងរកឱកាសការងារដែលខ្លួនពេញចិត្ត និងស្របតាមជំនាញដែលខ្លួនកំពុងសិក្សា, ស្វែងយល់អំពីទីផ្សារការងារ និង ចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងពីវាគ្មិនល្បីៗជាច្រើនផងដែរ។

សូមយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ទាំងអស់កុំឱ្យរំលងឱកាសនេះឱ្យសោះ ចូលរួមទាំងអស់គ្នា !!!

Recent, Random or Label

Ad Code